ព័ត៌មាន

ក្រុមហ៊ុន Xiaomi លក់ Power Bank ម៉ាក Redmi បានច្រើនជាង 1 លានគ្រឿង

កាលពីខែកុម្ភៈឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញនូវ Power Bank ម៉ាក Redmi ចំនួន 2 ដែលមានទំហំ 10,000 mAh និង 20,000 mAh ។ ពេលនេះ ក្រុមហ៊ុននេះប្រកាសថា ក្រុមហ៊ុននេះលក់ Power Bank នេះបានជាង 1 លានគ្រឿង។

image

នៅក្នុងប្រទេសឥណ្ឌា Power Bank ទាំង 2 នេះគឺមានការលក់ចុះតម្លៃផងដែរសម្រាប់ទំហំ 10,000 mAh និង 20,000 mAh ។ សម្រាប់ 20,000 mAh Power Bank មានកម្លាំង 18W ខណៈពេល10,000 mAh Power Bank មានកម្លាំង 10W ។ វាអាចប្រើប្រាស់ជាមួយនឹង USB-C និង microUSB ។

image

ការលក់ Power Bank ម៉ាក Redmi នេះគឺមានចំនួន 1 លានគ្រឿង ខណៈពេលដែលឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួនបានលក់  Mi power banks ច្រើនជាង 10 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា។ កាលពីឆ្នាំ 2015 ក្រុមហ៊ុននេះគឺលក់ 10,400 mAh power bank បានច្រើនជាង 10 លានគ្រឿងផងដេរ៕