ព័ត៌មាន

ស្មាតហ្វូន ZTE Blade V30 series ប្រកាសបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាទំហំ 64MP និងថាមពលថ្មទំហំ5,000 mAh

ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន  ZTE គឺមានឈ្មោះហៅថា  Blade V30 និងBlade V30 Vita ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសម៉ិចស៊ីកូ ហើយវាមានអេក្រង់  IPS LCDs, 48MP/64MP និងថាមពលថ្មទំហំ5,000 mAh ។

image

ស្មាតហ្វូន Blade V30 នេះមានអេក្រង់ទំហំ 6.67-inch FHD+ ជាមួយនឹងរន្ធប្រហោង punch-hole  16MP selfie ខណៈពេលដែលស្មាតហ្វូន Vita គឺមានអេក្រង់ទំហំ  6.8-inches ជាមួយនឹងកម្រិតភាពច្បាស់ទំហំ  720 x 1640-pixels ។ ស្មាតហ្វូន Vita នេះមានអេក្រង់  waterdrop notch ជាមួយនឹងកាមេរ៉ាទំហំ 8MP selfie ។

image

ស្មាតហ្វូន  Blade V30 មានកាមេរ៉ាទំហំ 64MP, 8MP ultrawide, 5MP macro និង  2MP depth ។ ស្មាតហ្វូន Vita មានកាមេរ៉ាគោលទំហំ  48MP, 5MP macro និង  2MP depth ។ ស្មាតហ្វូន . Blade V30 នេះមានបន្ទះឈីប  octa-core Unisoc Tiger T618 chipset រ៉េមទំហំ 4GB RAM និងម៉េមូរីទំហំ  128GB storage ៕