ព័ត៌មាន

Xiaomi CyberDog ឆ្កែរ៉ូបូតឆ្លាតវៃសមត្ថភាពច្រើនក្នុងការប្រើប្រាស់នៅគេហដ្ឋាន

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវឆ្កែរ៉ូបូត CyberDog ដ៏ឆ្លាតវៃក្នុងការប្រើប្រាស់។ CyberDog នេះបំពាក់នូវបន្ទះឈីប NVIDIA’s Jetson Xavier NX AI Supercomputer សម្រាប់ប្រព័ន្ធ Embedded & Edge Systems ជាមួយនឹងថាសរឹង 128GB SSD ថែមទៀត។ ឆ្កែរ៉ូបូតនេះមានកាមេរ៉ា ម៉ៃក្រូហ្វូន និងសេនស័រជាច្រើននៅត្រង់ក្បាលរបស់វាដែលវាមានសមត្ថភាពមើលឃើញដូចទៅនឹងភ្នែករបស់មនុស្ស។

 image

វាក៏មានមុខងារក្នុងការបញ្ជាជាសំឡេង និងអាចគ្រប់គ្រងបានតាមរយៈស្មាតហ្វូនបានថែមទៀត។ ឆ្កែរ៉ូបូតនេះអាចឈរ និងដើរបាន ហើយវាធន់ក្នុងការប្រើប្រាស់ ពិសេសអាចដំណើរការនៅក្រោមភ្លៀងថែមទៀត។ CyberDog នេះអាចប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃជាច្រើនទៀតនៅក្នុងផ្ទះដូចជាទូរទស្សន៍ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងឧបករណ៍បន្សុទ្ធខ្យល់ថែមទៀតដោយសារតែវាបំពាក់នូវប្រព័ន្ធ XiaoAI system ៕

image