ព័ត៌មាន

Realme Book Slim កុំព្យូទ័រយួរដៃដ៏ខ្លាំងក្លាជាមួយនឹងអេក្រង់ 2K និងបច្ចេកវិទ្យា PC Connect

ក្រុមហ៊ុន Realm ទើបតែប្រកាសបង្ហាញនូវវត្តមាននៃកុំព្យូទ័រ Realme Book Slim ជាមួយនឹងបន្ទះឈីប Intel ជំនាន់ទី 11 ជាមួយនឹងអេក្រង់កម្រិត 3:2 screen ratio និង 2K(2160 x 1440 pixels) ។ អេក្រង់នេះគឺមានគែម Bezels ស្តើង និងកម្រិតពណ៌ 100% sRGB color gamut ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ Realme Book Slim នេះក៏មានភ្ជាប់ជាមួយនឹង PC Connect ដែលអនុញ្ញាតអោយអ្នកធ្វើការ mirror នូវអេក្រង់ស្មាតហ្វូនរបស់អ្នកទៅលើអេក្រង់របស់កុំព្យូទ័រនេះថែមទៀត។

 image

កុំព្យូទ័រ Realme Book Slim នេះមានអេក្រង់ទំហំ 14-inch ជាមួយនឹងកម្រិតពន្លឺ 300 nits ។ កុំព្យូទ័រនេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB SSD Storage ។ បន្ថែមពីនេះទៀតនោះ វាមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ថាមពលថ្មទំហំ 54Wh ដែលទ្រទ្រង់នូវ 65W fast charging ។ វាក៏មានរន្ធភ្ជាប់ទំនាក់ទំនងដូចជា USB Type-C port, USB 3.2 Gen 1 port និង 3.5mm headphone jack ថែមទៀត៕

image