ព័ត៌មាន

មេរោគចាប់ជំរិត Ficker InfoStealer Malware ត្រូវចែកចាយតាមរយៈវេទិកាក្រោមដីមួយរបស់ប្រទេសរុស្សីដើម្បីវាយប្រហារទៅលើ Windows

ក្រុមអ្នកស្រាវជ្រាវជាច្រើនរកឃើញនូវមេរោគចាប់ជំរិតថ្មី info-stealer malware “Ficker” ដែលត្រូវបានចែកចាយតាមរយៈវេទិកាក្រោមដីរបស់ប្រទេសរុស្សីដែលហេគឃ័រប្រើប្រាស់មេរោគនេះ  Malware-as-a-Service (MaaS) ដើម្បីវាយប្រហារទៅលើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ។ ហេគឃ័រនេះប្រើប្រាស់នូវ Profile ឈ្មោះថា  @ficker នៅក្នុងវេទិកាក្រោមដីរបស់ប្រទេសរុស្សីនេះដើម្បីចែកចាយមេរោគ malware នេះ។

image

Ficker info stealer មានសមត្ថភាពក្នុងការលួចទិន្នន័យចេញពី web browsers, credit card, crypto-wallets, FTP clients និងកម្មវិធីជាច្រើនទៀត។ អ្នកវាយប្រហារចែកចាយមេរោគនេះតាមរយៈ spam emails ភ្ជាប់ជាមួយនឹងឯកសារ Microsoft® Word ក្លែងក្លាយ។ នៅក្នុង Spam email នេះគឺមាន macro code ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចប្រមូលទិន្នន័យរបស់ជនរងគ្រោះបាន។

image

ទាំងនេះគឺជាទិន្នន័យដែលមេរោគចាប់ជំរិត Ficker Malware អាចប្រមូលបាន៖

 • Chromium web browsers

 • Saved login credentials

 • Cookies

 • Auto-compete history

 • Mozilla-based web-browsers.

 • Saved login credentials

 • Cookies

 • Auto-complete history

 • Credit card information

 • Cryptocurrency wallets

 • FileZilla FTP client

 • WinScp FTP client

 • Discord login

 • Steam accounts

 • Pidgin accounts

 • Thunderbird accounts