ព័ត៌មាន

Bose QuietComfort 45 កាសស្តាប់ជំនាន់ថ្មីដែលបំពាក់នូវបច្ចេកវិទ្យា ANC និង USB-C

ថ្មីៗនេះ ក្រុមហ៊ុន Bose ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ថ្មីដែលមានឈ្មោះហៅថា QuietComfort 45 ។ កាសស្តាប់នេះមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការចល័តថែមទៀត។ QuietComfort 45 នេះប្រើប្រាស់នូវមុខងារ Aware Mode ដែលអនុញ្ញាតអោយអ្នកអាចដឹងអំពីបរិយាកាសខាងក្រៅបានយ៉ាងល្អបំផុត។

 image

កាសស្តាប់ QuietComfort 45 ក៏មានប៊ូតុងនៅខាងឆ្វេងដើម្បីផ្លាស់ប្តូរពីមុខងារ Quiet Mode ឬ Aware Mode ។ QuietComfort 45 អាចប្រើប្រាស់បានរយៈពេល 24 ម៉ោង និងសាកថ្មតាមរយៈរន្ធដោត USB-C ។ នៅក្នុងការសាកថ្មរយៈពេល 15 នាទីអាចប្រើប្រាស់បាន 2.5 ម៉ោងផងដែរ៕

image