ព័ត៌មាន

LG UltraGear GP9 Gaming Speaker ឧបករណ៍បំពងសំឡេងសម្រាប់ការលេងហ្គេមដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន LG ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា UltraGear GP9 Gaming speaker ។ នេះគឺជា Speaker ដំបូងបំផុតរបស់ក្រុមហ៊ុននេះនៅក្នុងការលេងហ្គេម។ ឧបករណ៍បំពងសំឡេងនេះមានបំពាក់នូវបច្ចេកវិទ្យា 3D Gaming Sound innovation, Game Genre Optimizer, 7.1 virtual surround sound, mics, Hi-Res Audio ។

 image

នៅលើឧបករណ៍ UltraGear GP9 នេះ​ អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូររវាង FPS (First individual shooter) Mode និង RTS (Real-Time Strategy) Mode ផងដែរ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ GP9 នេះក៏មានបច្ចេកវិទ្យា echo-cancelling voice chat technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងនៅក្នុងពេលលេងហ្គេមដោយមិនចាំបាច់ប្រើប្រាស់កាសស្តាប់នោះទេ។ Speaker នេះអាចប្រើប្រាស់បាន 5 ម៉ោងនៅក្នុងការសាកថ្មម្តង៕

image