ព័ត៌មាន

ចំនុចខ្សោយ Image Filter Bug នៅក្នុងកម្មវិធី WhatsApp អនុញ្ញាតអោយហេគឃ័រលួចទិន្នន័យសំខាន់បាន

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន  Check Point Software Technologies Ltd រកឃើញនូវចន្លោះប្រហោងសុវត្ថិភាពនៅក្នុងមុខងារ Image Filter របស់កម្មវិធី WhatsApp ។ កម្មវិធី WhatsApp គឺជាកម្មវិធីដែលមានប្រជាប្រិយភាពបំផុតរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់សកម្មច្រើនជាង 2 ពាន់លាននាក់។

image

ដំណឹងនេះត្រូវបានទម្លាយនៅពេលដែលក្រុមហ៊ុន WhatsApp ព្រមបង់ប្រាក់ចំនួន 225 លានដុល្លារអាមេរិកដោយសារតែការមិនអនុលោមតាមច្បាប់ការពារទិន្នន័យ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា កម្មវិធី WhatsApp ត្រូវបានរងការវាយប្រហារពីហេគឃ័រ ហើយជាសំណាងល្អបញ្ហានេះត្រូវបានដោះស្រាយភ្លាមៗផងដែរ។ តាមរយៈការប្រើប្រាស់នូវ Filter ទៅលើរូបភាពនេះ ហេគឃ័រអាចទាញយកទិន្នន័យសម្ងាត់ចេញពីម៉េមូរីរបស់កម្មវិធី  WhatsApp នេះតាមរយៈចន្លោះប្រហោងនេះ។

image

តាមការបញ្ជាក់របស់ក្រុមហ៊ុនWhatsApp នោះ អ្នកប្រើប្រាស់គួរតែធ្វើការអាប់ដេតទៅលើកម្មវិធី App និងទាញយកការអាប់ដេតចេញពីប្រភពដែលអាចជឿជាក់បាន។ ក្រុមហ៊ុន​WhatsApp បានជួសជុលទៅលើចន្លោះប្រហោងនេះនៅក្នុងជំនាន់  version 2.21.1.13 ៕