Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ក្រុមហ៊ុន Microsoft ព្រមានអំពីយុទ្ធនាការ Phishing ទ្រង់ទ្រាយធំដើម្បីលួចព័ត៌មាន Login តាមរយៈអ៊ីម៉ែល

September 12
09:44 pm 2021
Like and Share this page:

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft រកឃើញនូវយុទ្ធនាការ Phishing ទ្រង់ទ្រាយធំដើម្បីលួចព័ត៌មាន Login របស់អ្នកប្រើប្រាស់។ យុទ្ធនាការនេះមានការភ្ជាប់ជាមួយនឹង Links នៅក្នុង Email ដើម្បីអោយជនរងគ្រោះចុចបំពេញព័ត៌មាន។ នេះគឺជាវិធីសាស្រ្តមួយដើម្បីបោកបញ្ឆោតអោយអ្នកប្រើប្រាស់ចុចនៅលើវេបសាយរបស់ហេគឃ័រ។

image

នៅក្នុងការវាយប្រហារ Phishing នេះ ហេគឃ័រមានគោលដៅក្នុងការលួចព័ត៌មាន Login តាមរយៈ Phishing Emails ។ នេះមិនមែនជាលើកទី 1 នោះទេដែលក្រុមហ៊ុន Microsoft បានជូនដំណឹងអំពីការវាយប្រហារនេះ នៅក្នុងរបាយការណ៍ 2020 Digital Defense នេះ ក្រុមហ៊ុន Microsoft បានប្លុកទៅលើ Mails ច្រើនជាង 13 ពាន់លានដែលគួរអោយសង្ស័យ ហើយនៅក្នុងនោះគឺមាន Emails ជាង 1 ពាន់លានដែលមាន URL Phishing ។

image

ក្រុមហ៊ុន Microsoft បានជូនដំណឹងដល់អ្នកប្រើប្រាស់ Office 365 អោយប្រើប្រាស់នូវ Anti-phishing, Links ដែលមានសុវត្ថិភាព និងគោលការណ៍សុវត្ថិភាពនៅលើ Attachments ផងដែរ។ ក្រុមហ៊ុន Microsoft ក៏ជូនអនុសាសន៍អោយតម្លើងនូវ Report Message add-in នៅក្នុងកម្មវិធី Outlook ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការរាយការណ៍ទៅកាន់ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft បាន

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10542
Yesterday : 13602
This Month : 247859
Last Month : 436284
Total Visitor : 28202431