ព័ត៌មាន

Xiaomi MIJIA Side Smoking Stove Set S1 ម៉ាស៊ីនស្រូបផ្សែងដ៏ឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួននោះគឺ MIJIA Side Smoking Stove Set S1 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Air Gesture ថែមទៀត។ ឧបករណ៍នេះមានរូបរាងស្រស់ស្អាតទាក់ទាញខ្លាំងបំផុត ហើយវាអាចស្រូបផ្សែងបានយ៉ាងល្អ។

 image

ពិសេសជាងនេះទៀត MIJIA Side Smoking Stove Set S1 នេះក៏ងាយស្រួលក្នុងការសម្អាតផងដែរ។ នេះគឺជាប្រភេទឧបករណ៍ឆ្លាតវៃសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានដែលអ្នកប្រើប្រាស់អាចបញ្ជាបានតាមរយៈការប្រើប្រាស់កាយវិការ។ MIJIA Side Smoking Stove Set S1 ចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃខ្ទង់ 300 ដុល្លារអាមេរិក៕

image