ព័ត៌មាន

មេរោគ Mēris Botnet វាយប្រហារ DDos Attack ទៅលើ Yandex Search Engine

ថ្មីៗនេះ វាមានការរាយការណ៍មួយដែលបញ្ជាក់ថា Yandex បានទទួលនូវការវាយប្រហារ DDos ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនតាមរយៈមេរោគ Mēris botnet។ នៅក្នុងការវាយប្រហារ DDos នេះ ក្រុមហ៊ុន Yandex និង Qrator Labs រកឃើញថា វាមានច្រើនជាង 20 លាន Requests ក្នុងមួយវិនាទី (RPS) ហើយមេរោគ  Mēris botnet គឺនៅពីក្រោយការវាយប្រហារនេះ។

image

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្សីបានបញ្ជាក់ថា នេះគឺជាវាយប្រហារ DDos ធំបំផុតនៅលើអ៊ីនធឺរណិតរបស់ប្រទេសរុស្សី ហើយការវាយប្រហារនេះគឺត្រូវគេដាក់ឈ្មោះអោយថា  “RuNet” ។ ខាងក្រោមនេះគឺជាការវាយប្រហារ DDos មុនៗនៅលើ Yandex Search Engine ៖

  • 2021-08-07 – 5.2 លាន RPS

  • 2021-08-09 – 6.5 លាន RPS

  • 2021-08-29 – 9.6 លាន RPS

  • 2021-08-31 – 10.9 លាន RPS

  • 2021-09-05 – 21.8 លាន RPS

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ គេនៅមិនទាន់ដឹងថាអ្នកណានៅពីក្រោយមេរោគ Mēris botnet នេះទេ៕