ព័ត៌មាន

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនជួញដូររូបិយប័ណ្ណអេឡិចត្រូនិច SUEX ដែលជួយក្រុមចោរកម្មចែកចាយមេរោគ Ransomware

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ៍នេះបានដាក់ទណ្ឌកម្មជាច្រើនទៅលើក្រុមហ៊ុនជួញដូររូបិយប័ណ្ណអេឡិចត្រូនិចរបស់ប្រទេសរុស្សី  Suexដែលលាងលុយកង្វក់របស់ក្រុមចោរកម្មចែកចាយមេរោគ Ransomware និងទាមទារប្រាក់លោះជារូបិយប័ណ្ណឌីជីថលនេះ។

image

ក្រសួងនេះនិយាយថា “ការជួញដូររូបិយប័ណ្ណរបស់ក្រុមហ៊ុន SUEX នេះហាក់ដូចជាជួយដល់យុទ្ធនាការក្នុងការវាយប្រហារមេរោគ ransomware និងជួយក្រុមឧក្រិដ្ឋជននៅលើអ៊ីនធឺរណិតផងដែរ។ នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន SUEX ជាង 40% គឺមានការពាក់ព័ន្ធទៅនឹងក្រុមហេគឃ័រ។” នៅក្នុងប្រតិបត្តិការរបស់ក្រុមចែកចាយមេរោគ Ransomware គឺមានទឹកប្រាក់សរុបប្រហែលជា 162 លានដុល្លារអាមេរិកជា Bitcoin ។

image

គួរបញ្ជាក់ផងដែរថា Ransomware គឺជាមេរោគចាប់ជំរិតដែលអាចធ្វើការ Block នៅក្នុងការចូលប្រើប្រាស់ប្រព័ន្ធរបស់កុំព្យូទ័រ ហើយជាធម្មតាមេរោគ Ransomware នេះធ្វើកូដនីយកម្មទៅលើទិន្នន័យ ឬកម្មវិធីជាច្រើនដើម្បីទារប្រាក់លោះពីជនរងគ្រោះជាថ្នូរនឹងការទាញយកទិន្នន័យត្រឡប់មកវិញ៕