ព័ត៌មាន

Nokia E3511 Wireless Earbuds កាសស្តាប់ជំនាន់ថ្មីបំពាក់នូវមុខងារ Active Noise Cancellation

ថ្មីៗនេះ ក្រុមហ៊ុន Nokia Mobile ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Nokia E3511 ។ កាសស្តាប់នេះគឺជាកិច្ចសហការរវាងក្រុមហ៊ុន RichGo និង Nokia ដែលផ្តោតក្នុងការពង្រីកទីផ្សារនូវ Accessories របស់ក្រុមហ៊ុន Nokia សម្រាប់ទីផ្សារនៅក្នុងអាស៊ាន។

 image

កាសស្តាប់ E3511 នេះប្រើប្រាស់នូវមុខងារ Active Noise Cancellation (ANC) និង 10mm drivers ។ កាសស្តាប់នេះទ្រទ្រង់នូវ Bluetooth 5.2 ផងដែរ។ កាសស្តាប់នេះសាកថ្មម្តងប្រើប្រាស់បាន 6 ម៉ោង ហើយវាក៏ទ្រទ្រង់នូវ USB-C charging ផងដែរ។ E3511 មាន 3 ពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌ទឹកប្រាក់ ខៀវ និងខ្មៅ៕

image