ព័ត៌មាន

ViewSonic VX series 4K ម៉ូនីទ័រលេងហ្គេមកម្រិតអេក្រង់ 144Hz និង Stereo Speaker

ថ្មីៗនេះ ក្រុមហ៊ុន ViewSonic​ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមថ្មីចំនួន 2 នោះគឺ VX2880-4K-PRO និង VX3220-4K-PRO ដែលជាផ្នែកមួយនៃ VX series ។ ម៉ូនីទ័រទាំងពីរនេះមានអេក្រង់ IPS ជាមួយនឹងកម្រិតភាពច្បាស់ 3840 x 2160 (4K) និងគែមស្តើងមែនទែន។ ម៉ូនីទ័រលេងហ្គេមនេះគឺមានអេក្រង់កម្រិត refresh rate 144Hz ហើយវាប្រើប្រាស់នូវរន្ធ HDMI 2.1 ports ចំនួន 2 ។

image

ម៉ូនីទ័រលេងហ្គេម ViewSonic VX3220-4K-PRO នេះគឺមានទំហំ 31.5 inches ជាមួយនឹងកម្រិត contrast ratio 1000:1ហើយវាមានកម្រិតពន្លឺ 400 cd/m2 និង HDR 400 ។ សម្រាប់កូល័ររបស់គឺ 100% sRGB, 83% AdobeRGB ។ បន្ថែមពីនេះទៀតនោះ វាក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា adaptive sync technology ផងដែរ។ ចំនែកម៉ូនីទ័រលេងហ្គេម ViewSonic VX2880-4K-PRO គឺមានអេក្រង់ 28-inches ។ វាប្រើប្រាស់នូវ Type-C 65W ។ ម៉ូនីទ័រ ViewSonic VX series នេះមានមុខងារ PIP និង PBP split-screen សម្រាប់ការផ្លាស់ប្តូរ Modes នៅក្នុងការប្រើប្រាស់ផងដែរ។ វាក៏អាចភ្ជាប់នៅលើជញ្ជាំងបានថែមទៀត៕