ព័ត៌មាន

ColorOS 12​ ជាមួយនឹង Android 12 នឹងបង្ហាញខ្លួនជាសកលនៅថ្ងៃទី 11 ខែតុលាខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែប្រកាសអំពីការដាក់អោយប្រើប្រាស់ជាផ្លូវការនូវ Android 12 ហើយក្រុមហ៊ុន Oppo ប្រកាសថា ខ្លួននឹងប្រកាសបង្ហាញនូវ Android 12 ជាមួយនឹង ColorOS 12 នៅថ្ងៃទី 11 ខែតុលាខាងមុខនេះ។

image

នេះមានន័យថា ក្រុមហ៊ុន Oppo នឹងប្រកាសបង្ហាញនូវ ColorOS 12 នៅសប្តាហ៍ក្រោយនេះ ហើយមានភាពខុសគ្នាបន្តិចអំពី version ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមុននេះដែលវាប្រើប្រាស់ហើយនៅលើ Oppo និង OnePlus នៅក្នុងប្រទេសចិន។ អ្នកអាចធ្វើការឆែកមើលបាននៅក្នុង Settings > Software Update menu និងចុចនៅលើ gear icon ហើយចូលទៅក្នុង Trial version > Beta Version រួចបំពេញព័ត៌មានរបស់អ្នក និងចុចនៅលើ Apply Now ៕