ព័ត៌មាន

Realme GT 5G ទទួលបាននូវ Android 12 Closed Beta នៅក្នុងប្រទេសចិន

Android 12 ពេលនេះបានដាក់អោយប្រើប្រាស់ជាផ្លូវការ ហើយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏ចាប់ផ្តើមត្រៀមខ្លួនក្នុងការប្រើប្រាស់នូវ OS ថ្មីរបស់ Google នេះផងដែរ។ សម្រាប់ Realme UI 3.0 នឹងបង្ហាញខ្លួនជាផ្លូវការនៅលើស្មាតហ្វូនជាច្រើនចាប់ពីថ្ងៃទី 13 ខែតុលានេះ ប៉ុន្តែស្មាតហ្វូន Realme GT 5G នៅក្នុងប្រទេសចិនពេលនេះក៏អាចប្រើប្រាស់បាននូវ Android 12 closed beta ។

image

សម្រាប់ Android 12 closed beta របស់ក្រុមហ៊ុន realme គឺនឹងប្រើប្រាស់នូវ Realme UI 3.0 ហើយវាមានអ្នកចុះឈ្មោះច្រើនជាង 700 នាក់។ ជាធម្មតានៅក្នុងការអាប់ដេត Firmware នេះ ក្រុមហ៊ុន Realme បានជូនដំនឹងអោយអ្នកប្រើប្រាស់ធ្វើការ Backup ទិន្នន័យនៅលើស្មាតហ្វូនរបស់ពួកគេសិនមុនពេលដែលធ្វើការអាប់ដេត។ អ្នកប្រើប្រាស់យ៉ាងហោចណាស់ត្រូវមាន 10GB Storage ៕

image