ព័ត៌មាន

កាសស្តាប់ OnePlus Buds Z2 នឹងបំពាក់នូវ 40dB noise canceling

ជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន9 RT ក្រុមហ៊ុន OnePlus នឹងប្រកាសបង្ហាញនូវកាសស្តាប់ Buds Z2 TWS នៅថ្ងៃទី 13 ខែតុលានេះនៅក្នុប្រទេសចិន។ ក្រុមហ៊ុននេះបញ្ជាក់ថា កាសស្តាប់ Buds Z2 TWS នេះនឹងមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយវានឹងមាន 40dB noise-canceling ថែមទៀត។

image

ក្រុមហ៊ុន OnePlus ប្រកាសថា កាសស្តាប់ Buds Z2 និងស្មាតហ្វូន  9 RT ចាប់ផ្តើមធ្វើការកក់ទិញនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 13 ខែតុលានេះនៅលើវេបសាយ  JD.com និង Suning.com ហើយការលក់នឹងចាប់ផ្តើមនៅថ្ងៃទី 19 ខែតុលានេះ។ កាសស្តាប់នេះនឹងមានបំពាក់នូវ n IP55 rating, Bluetooth 5.2 និង Dolby Atmos ផងដែរ។ នៅក្នុងការសាកថ្ម 10 នាទីគឺប្រើប្រាស់បាន 5 ម៉ោង។ ថ្មីៗនេះ វាក៏មានការបង្ហាញនូវប្រអប់លក់រាយរបស់កាសស្តាប់ Buds Z2 ផងដែរ។  យើងនឹងដឹងព័ត៌មានលម្អិតនៅក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ៕

image

image