Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន Realme GT Neo2 ដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

October 17
12:46 pm 2021
Like and Share this page:

ស្មាតហ្វូន Realme GT Neo2 បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះនៅក្នុងប្រទេសចិនមុនពេលដែលប្រកាសជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារនៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះវាដាក់លក់នៅលើវេបសាយ Flipkart ។

image

ស្មាតហ្វូន GT Neo2 នេះមានពណ៌ Neo Green, Neo Blue និង Neo Black ហើយវាមាន 2 ទំហំគឺ 8GB/128GB និង 12GB/256GB ដែលមានតម្លៃ INR31,999 ($425/€365) និង INR35,999 ($480/€415) ។ សម្រាប់អ្នកដែលបានធ្វើការ​Pre-order ទៅលើស្មាតហ្វូននេះគឺទទួលបាននូវនាឡិកា Realme Watch 2 Pro ឥតគិតថ្លៃផងដែរ។

image

ស្មាតហ្វូន GT Neo2 នេះមានបន្ទះឈីប Snapdragon 870 SoC និង Realme UI 2.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូននេះមានអេក្រង់ 6.62" FullHD+ 120Hz AMOLED និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 64MP primary, 8MP ultrawide និង 2MP macro ។ស្មាតហ្វូន GT Neo2 នេះមាន stereo speakers និង NFC ហើយវាមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា 65W តាមរយៈ USB-C Port ផងដែរ៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 517
Yesterday : 12441
This Month : 372628
Last Month : 414846
Total Visitor : 29141266