ព័ត៌មាន

ស្មាតហ្វូន Oppo K9s នឹងមានអេក្រង់ 120Hz និងកាមេរ៉ា 64MP

ស្មាតហ្វូន Oppo K9s នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 20 ខែតុលានេះ។ ស្មាតហ្វូន Oppo K9s នេះនឹងមានថាមពលថ្មទំហំ 5,000 mAh បើធៀបជាមួយនឹងស្មាតហ្វូន K9 (4,300 mAh) និង K9 Pro (4,500 mAh) ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្មត្រឹមតែ 30W fast charging ប៉ុណ្ណោះ។

image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 64 MP និងអេក្រង់ 120 Hz display – a 6.59” LCD ។ ស្មាតហ្វូននេះអាចនឹងធ្វើការផ្លាស់ប្តូរអេក្រង់ពីកម្រិត 120 Hz, 90 Hz, 60 Hz, 50 Hz, 48 Hz និង 30 Hz ផ្អែកទៅលើមាតិកាប្រើប្រាស់ផងដែរ។ ស្មាតហ្វូន K9s នេះមានបន្ទះឈីប Snapdragon 778G ផងដែរ។

 image