ព័ត៌មាន

Huawei Watch GT 3 នាឡិកាឆ្លាតវៃដ៏អស្ចារ្យ

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវនាឡិកា Watch GT 3 ដែលមានទំហំ 42mm និង 46mm ហើយវាមាន 4 ប្រភេទក្នុងការជ្រើសរើសគឺ Active, Classic, Elite និង Elegant ។ នាឡិកា 46mm version នេះមានអេក្រង់ទំហំ 1.43-inch 466 x 466 AMOLED និងកម្រាស់ 11mm ខណៈពេលដែលនាឡិកា 42mm version គឺមានអេក្រង់ 1.32-inch និងកម្រាស់ 10.2mm ។

 image

Watch GT 3 ប្រើប្រាស់នូវ​ PPG 5.0 module សម្រាប់វាស់ទៅលើចង្វាក់បេះដូង និងវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាមផងដេរ។ Huawei Watch GT 3 នេះមាន TrueSleep 5.0 សម្រាប់តាមដានទៅលើការគេង និង TruSeen 5.0+ សម្រាប់តាមដានសុខភាពផងដែរ។ នាឡិកានេះមានមុខងារហាត់ប្រាណច្រើនជាង 100+ និង AI Running Coach ផងដែរ។ Huawei Watch GT 3 នេះមានរ៉េមទំហំ 32MB និងម៉េមូរីទំហំ 4GB ។​ នាឡិកានេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS (2.1) ផងដែរ៕

image