ព័ត៌មាន

Redmi Router AX1800 រ៉ោតទ័រថ្មីបំពាក់នូវបច្ចេកវិទ្យា WiFi 6 និងសមត្ថភាពដ៏ខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុន Redmi បានប្រកាសបង្ហាញនូវរ៉ោតទ័រថ្មីនៅក្នុងប្រទេសចិនដែលមានឈ្មោះហៅថា ‘Redmi Router AX1800’ ។ រ៉ោតទ័រថ្មីនេះមាន WiFi 6 connectivity និង OFDMA (Orthogonal Frequency Division Multiple Access) ។​ រ៉ោតទ័រនេះប្រើប្រាស់នូវបន្ទះឈីប dual-core 880Mhz CPU ជាមួយនឹង 128MB RAM ។

image

រ៉ោតទ័រនេះមាន 1 x WAN port, 3 x LAN ports, beamforming, BSS colouring, WPA3, MU-MIMO, IPv6 ហើយវាគ្រប់គ្រងជាមួយនឹងកម្មវិធី Xiaomi Easy Connect app នៅលើ Android និង iOS ថែមទៀត។ Redmi Router AX1800 នេះគឺមានតម្លៃ ¥229 ($36) នៅក្នុងប្រទេសចិន៕

image