ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវបន្ទះឈីប 5nm chipset នៅសប្តាហ៍ក្រោយនេះ

Exynos 1080 គឺជាបន្ទះឈីប 5nm chipset របស់ក្រុមហ៊ុន Samsung ។ អ្នកទម្លាយ Ice Universe ក៏រាយការណ៍ថា ក្រុមហ៊ុន Samsung ក៏ធ្វើការនៅលើបន្ទះឈីបថ្មីដែលមានឈ្មោះហៅថា Exynos 1280 ដែលមាន 4x Cortex-A78 cores, 4x A55s និងក្រាហ្វិកកាត Mali G78 MP10 ។

image

នេះគឺជាបន្ទះឈីប 5 nm chipset ។ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវបន្ទះឈីប Exynos 1280 នៅថ្ងៃទី 10 ខែវិច្ឆិកានេះ។ Ice រាយការណ៍ថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវបន្ទះឈីបចំនួន 3 ថ្មីនៅឆ្នាំនេះ៕