ព័ត៌មាន

Apple HomePod Mini បាសឆ្លាតវៃថ្មី ពណ៌ទាក់ទាញក្នុងការប្រើប្រាស់

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវ HomePod Mini ពណ៌ថ្មីចំនួន 3 ទៀតដែលពិតជាទាក់ទាញមែនទែន។ HomePod Mini​នេះមានតម្លៃ​ $99 ។ HomePod Mini ប្រកាសបង្ហាញខ្លួនកាលពីឆ្នាំមុននេះមានតែ 2 ពណ៌ប៉ុណ្ណោះគឺ Space Gray និង White ។ ពេលនេះ HomePod Mini នេះមាន 3 ពណ៌ថ្មីគឺ Blue, Yellow និង Orange ។

 image

HomePod Mini ប្រើប្រាស់នូវបន្ទះឈីប Apple S5 chipset ហើយវាប្រើប្រាស់ភ្ជាប់គ្នាធ្វើជា Stereo Speakers ថែមទៀត។ ឧបករណ៍នេះអាចប្រើប្រាស់បានជាមួយនឹងផលិតផលជាច្រើនទៀតដូចជា iPhone, Apple Watch, CarPlay និង AirPods។ HomePod Mini នេះអាចឆ្លើយសំណួរជាច្រើន ការគ្រប់គ្រងឧបករណ៍ Smart Home ការកំណត់ទៅលើ Reminder និងការចាក់សំឡេង Podcasts ថែមទៀត៕

image