ព័ត៌មាន

Apple M1 Pro & M1 Max បន្ទះឈីបដ៏ខ្លាំងក្លាល្បឿនលឿនក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវ MacBook Pro ដែលប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ MacBook Pro ប្រើប្រាស់នូវបន្ទះឈីបថ្មី Apple processors – M1 Pro និង M1 Max ។ បន្ទះឈីបទាំងពីរនេះមាន 10 cores ។ Apple M1 Pro នេះមាន 10-core CPU (8 high-performance CPU cores និង 2 high-efficiency cores) និង 16-core GPU ។

 image

ក្រុមហ៊ុន Apple និយាយថា វាមាន 33.7 billion transistors និង memory bandwidth 200GB/s ។ សម្រាប់ Apple M1 Max នេះមាន 32-core GPU, memory bandwidth 400GB/s និង 57 billion transistors ។ វាអាចប្រើប្រាស់ជាមួយនឹង 64GB memory ខណៈពេលដែល M1 Pro គឺមាន 32GB memory ។ ក្រុមហ៊ុន Apple និយាយថា បន្ទះឈីបថ្មីនេះមានល្បឿនក្រាហ្វិកលឿនជាងមុន 13X, ល្បឿន CPU លឿនជាងមុន 3.7x, ល្បឿន Machine Learning លឿនជាងមុន 11x និងថាមពលថ្មដល់ទៅ 21 ម៉ោង៕

image