ព័ត៌មាន

Google Pixel 6 & Pixel 6 Pro ស្មាតហ្វូនរូបរាងថ្មីដ៏ទាក់ទាញ និងសមត្ថភាពខ្លាំងក្លាជាងមុន

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះថា Pixel 6 និង Pixel 6 Pro ដែលធ្វើការ upgrade ទៅលើបន្ទះឈីប​និងកម្មវិធី software យ៉ាងទាក់ទាញ។ ស្មាតហ្វូន Pixel 6 នេះមានអេក្រង់ទំហំ 6.4-inch FHD+ Smooth Display ជាមួយនឹងកម្រិតអេក្រង់ 90Hz refresh rate ខណៈពេលដែលស្មាតហ្វូន Pixel 6 Pro មានអេក្រង់ 6.7-inch QHD+ LTPO និង 120Hz refresh rate ។

image

ស្មាតហ្វូនទាំងពីរនេះមានកញ្ចក់ការពារ Gorilla Glass Victus សម្រាប់ការពារបានយ៉ាងល្អបំផុត។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Google នេះប្រើប្រាស់នូវបន្ទះឈីប Tensor processor ដែលមាន 2 high-performance cores, 2 mid-cores និង 4 high-efficiency cores ។ ស្មាតហ្វូននេះមាន 20-core GPU ។ បន្ទះឈីប Tensor chipset មានល្បឿន CPU លឿនជាងមុន 80% និង GPU លឿនជាងមុន 370% ។

image

ស្មាតហ្វូន Pixel 6 series មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង Titan M2 security chip ។​ វាប្រើប្រាស់នូវ Dual-SIM, WiFi 6E, stereo speakers, IP68 ។ ស្មាតហ្វូន Pixel 6 Pro មានថាមពលថ្មទំហំ 5003mAh ខណៈពេលដែលស្មាតហ្វូន Pixel 6 មានថាមពលថ្មទំហំ 4614mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast wired charging, fast wireless charging និង reverse wireless charging ។ ស្មាតហ្វូន Pixel 6 series នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 12 ផងដែរ៕