ព័ត៌មាន

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Oppo នឹងមានឈ្មោះហៅថា Find N 5G

វាហាក់ដូចជាស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បានកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅលើទីផ្សារ។ ក្រុមហ៊ុន Samsung បានទទួលជោគជ័យខ្លាំងនៅលើទីផ្សារ ហើយក្រុមហ៊ុននេះបានបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានជាច្រើននៅលើទីផ្សារផងដែរ។​

image

តាមប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Oppo ក៏ធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានដែលស្មាតហ្វូននេះគឺមានឈ្មោះហៅថា Oppo Find N 5G ។ ព័ត៌មាននេះគឺត្រូវបានទម្លាយចេញពី Digital Chat Station នៅលើបណ្តាញសង្គម Weibo ផងដែរ។

image

ស្មាតហ្វូន Oppo Find N 5G នេះនឹងមានកាមេរ៉ា 50MP Sony IMX766 sensor ។ ស្មាតហ្វូន Oppo Find N 5G នេះមានអេក្រង់ចន្លោះពី 7.8 ទៅ 8-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 2K និង 120Hz refresh rate ៕