ព័ត៌មាន

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Realme GT 2 Pro ត្រូវទម្លាយនៅលើ AnTuTu

ស្មាតហ្វូន Realme ដែលមានលេខម៉ូឌែល RMX3300 ត្រូវបានគេជឿជាក់ថាជាស្មាតហ្វូន GT 2 Pro ។​ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ AnTuTu ជាមួយនឹងពិន្ទុលើសពី 1 លានផងដែរ។ AnTuTu បានបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះដែលមាន 12GB LPDDR5 RAM, 512GB UFS 3.1 storage, 120Hz refresh rate និងប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹង Realme UI 3.0 ផងដែរ។

image

លេខម៉ូឌែល RMX3300 គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm&#039s SM8450 SoC ដែលនឹងមានឈ្មោះហៅថា Snapdragon 8 Gen1 ។ នេះគឺជាស្មាតហ្វូនទី 3 ប្រភេទ Android ដែលមានពិន្ទុលើសពី ១ លាននៅលើ AnTuTu ។ កាលពីពេលមុននេះវាមានស្មាតហ្វូន vivo ដែលមានបន្ទះឈីប Dimensity 9000 SoC ជាមួយនឹងពិន្ទុ 1,002,220 និងស្មាតហ្វូនមួយទៀតដែលមានបន្ទះឈីប Snapdragon 8 Gen1 ដែលមានពិន្ទុ 1,035,020 ។

image

AnTuTu និយាយថា Realme RMX3300 នេះគឺមានអេក្រង់ទំហំ 6.51″ FullHD+ AMOLED ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP selfie និងកាមេរ៉ាខាងក្រោយទំហំ 50MP ជាមួយនឹងមុខងារ OIS ។ វាមានបច្ចេកវិទ្យា 125W UltraDart charging ។ ស្មាតហ្វូន Realme GT 2 Pro នេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះជាមួយនឹងតម្លៃ CNY4,000 ($625/€550) នៅក្នុងប្រទេសចិន៕