ព័ត៌មាន

ក្រុមហ៊ុន vivo ត្រៀមប្រកាសបង្ហាញនូវថេប្លេតថ្មីដែលមានបន្ទះឈីប Snapdragon 870

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវថេប្លេតដំបូងបំផុតរបស់ខ្លួននៅក្នុងខែមករានេះ ប៉ុន្តែរឿងនេះមិនទាន់កើតឡើងទេ។ នៅក្នុងខែសីហានេះ អនុប្រធានរបស់ក្រុមហ៊ុន vivo និយាយថា ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវថេប្លេតរបស់ខ្លួននៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំ 2022 នេះដែលវាអាចនឹងបង្ហាញខ្លួននៅក្នុងខែមករា និងខែមិថុនានេះ។

image

ខណៈពេលដែលយើងរង់ចាំព័ត៌មានលម្អិតជាច្រើនអំពីក្រុមហ៊ុន vivo ទៅលើថេប្លេតនេះ អ្នកទម្លាយព័ត៌មាន Digital Chat Station បញ្ជាក់ថា ថេប្លេតនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 SoC ។ យើងនៅមិនទាន់បានដឹងអំពីឈ្មោះរបស់ថេប្លេត vivo នេះទេ ប៉ុន្តែវានឹងមានឈ្មោះហៅថា “vivo Pad” ទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញានៅក្នុងអ៊ឺរ៉ុប (EUIPO) នៅក្នុងខែមិថុនានេះ។

image

ថេប្លេតនេះនឹងមានថាមពលថ្មទំហំដល់ទៅ 8,040 mAh ។ vivo មិនមែនជាក្រុមហ៊ុនដំបូងបំផុតនៃក្រុមហ៊ុន BBK Electronics ដែលប្រកាសបង្ហាញនូវថេប្លេតរបស់ខ្លួននោះទេ។ ក្រុមហ៊ុន Realme ទើបតែប្រកាសបង្ហាញនូវថេប្លេត Realme Pad នៅក្នុងខែកញ្ញាដែលមានអេក្រង់ទំហំ 10.4″ បន្ទះឈីប Helio G80 chip និងថាមពលថ្ម 7,100 mAh៕