ព័ត៌មាន

មួយនៅក្នុងចំនោម 5 Domains គឺមានហានិភ័យ គ្រោះថ្នាក់ និងមិនមានសុវត្ថិភាព

នៅក្នុងខណៈពេលដែលហានិភ័យនៃ Domains កំពុងតែមានការកើនឡើងនោះ គេរកឃើញថាវាមាន Domains ប្រហែលជា 22.3% ដែលមានទម្រង់គ្រោះថ្នាក់ក្នុងការប្រើប្រាស់។ បើអ្នកមើលទៅលើការវាយប្រហារ SolarWinds គឺដោយសារតែការប្រើប្រាស់នូវ Domains ដែលមានគ្រោះថ្នាក់ដែលបង្ករនូវហានិភ័យយ៉ាងធ្ងន់ធ្ងរផងដែរ។

image

នៅក្នុងរបាយការណ៍មួយចេញពី Palo Alto Networks&#039 Unit42 ទម្លាយអំពីការរកឃើញជាច្រើនរបស់ក្រុមអ្នកស្រាវជ្រាវជាច្រើនបន្ទាប់ពីការមើលទៅលើ Domains រាប់ពាន់ជារៀងរាល់ថ្ងៃចាប់តាំងពីខែកញ្ញាឆ្នាំ 2021 នេះ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា 3.8% គឺជាប្រភេទ malicious, 19% គឺគួរអោយសង្ស័យ និង 2% គឺមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់នោះទេ។

image

គោលដៅនៅពីក្រោយការ register ទៅលើ domain មុនពេលដែលអ្នកវាយប្រហារប្រើប្រាស់វាដើម្បីបង្កើតនូវ “clean record” សម្រាប់ការពារការរកឃើញពីប្រព័ន្ធសុវត្ថិភាព។ នៅក្នុង newly registered domains (NRDs) ភាគច្រើនគឺមានផ្ទុកនូវមេរោគ។ គួរបញ្ជក់ផងដែរថា សម្រាប់ domains ខ្លះគឺមានភាពស្ងប់ស្ងាត់ជាង 2 ឆ្នាំសិនមុនពេលដែលមានការកើនឡើងនៃ DNS ដល់ទៅ 165 ដងដែលនេះបង្ហាញអំពីការចាប់ផ្តើមនៃការវាយប្រហាររបស់ហេគឃ័រហើយ៕