ព័ត៌មាន

17-inch Lenovo ThinkBook Plus កុំព្យូទ័រជំនាន់ថ្មីភ្ជាប់ជាមួយនឹងផ្ទៃសម្រាប់ថេប្លេតដ៏អស្ចារ្យ

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Lenovo បានបញ្ចេញនូវថេប្លេត និងកុំព្យូទ័រជាច្រើនម៉ូឌែលនៅលើទីផ្សារ។ ថ្មីៗនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវកុំព្យូទ័រ  17-inch Lenovo ThinkBook Plus ដែលមានការឌីស្សាញប្លែកមែនទែនដោយសារតែវាមានភ្ជាប់ជាមួយនឹងផ្ទាំងថេប្លេតមកស្រេចតែម្តងក្នុងការប្រើប្រាស់។

 image

ក្រុមហ៊ុន Lenovo ក៏បានធ្វើការឌីស្សាញ Custom Interface សម្រាប់អេក្រង់ទី 2 នៅលើកុំព្យូទ័រនេះ។ នៅលើ alt-Start menu គឺជា  shortcut សម្រាប់ទៅកាន់ Apps ជាច្រើនទៀតនៅក្នុងកុំព្យូទ័រនេះ។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងប៊ិចផងដែរ។  17-inch Lenovo ThinkBook Plus មានរន្ធ 2x  USB-C, 2x  USB-A, 1x  HDMI, 1x 3.5mm headphone jack និង Harman Kardon speakers ៕

image