ព័ត៌មាន

Xiaomi Buds 3 កាសស្តាប់ជំនាន់ថ្មីបំពាក់នូវប្រព័ន្ធ Active Noise Cancellation & HiFi

បន្ទាប់ពីការប្រកាសបង្ហាញវត្តមាននៃស្មាតហ្វូន Xiaomi 12 series រួចមក ក្រុមហ៊ុន Xiaomi ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកាសស្តាប់  Xiaomi Buds 3 ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។ កាសស្តាប់នេះប្រើប្រាស់នូវប្រព័ន្ធ 40 decibels active noise cancellation ជាមួយនឹង  HiFi audio ។

image

កាសស្តាប់នេះអាចធ្វើការបញ្ជាជាមួយនឹង Touch Control ដែលអាចភ្ជាប់ទៅកាន់ឧបករណ៍ 2 នៅក្នុងពេលតែមួយថែមទៀត។ កាសស្តាប់  Buds 3 នេះប្រើប្រាស់បាន 32 ម៉ោង។ សម្រាប់កាសស្តាប់ម្ខាងមានទម្ងន់ 4.6g និងមានភ្ជាប់ជាមួយនឹង  dual magnetic dynamic driver និង ANC ចំនួន 3 Modes ផងដែរ៕

image