ព័ត៌មាន

ក្រុមហ៊ុន Microsoft ព្រមានថា ការវាយប្រហារទៅលើចន្លោះប្រហោង Log4j នៅតែមានកម្រិតខ្ពស់ដដែល

ក្រុមហ៊ុន Microsoft បានព្រមានទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ Windows និង Azure អោយមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីក្រុមអ្នកវាយប្រហារនៅតែបន្តក្នុងការប្រើប្រាស់នូវចន្លោះប្រហោងរបស់  Log4j &#039Log4Shell&#039 ដែលកើតឡើងនៅក្នុងខែធ្នូនោះ។

image

នៅក្នុងការបង្ហាញដោយក្រុមហ៊ុន Apache Software Foundation នៅថ្ងៃទី 9 ខែធ្នូនេះ ចន្លោះប្រហោង Log4Shell គឺមានរយៈពេលជាច្រើនឆ្នាំហើយដោយសារតែវាមានការ error-logging ទោលើ software component ទៅលើកម្មវិធី និងសេវាកម្មនេះ។ ក្រុមហ៊ុន Microsoft នេះបានព្រមានទៅកាន់អ្នកប្រើប្រាស់អំពីការបន្តការវាយប្រហារនៃចន្លោះប្រហោងនៃ  Log4j នេះ។

image

កាលពីខែមុននេះ ក្រុមហ៊ុន Microsoft បានបញ្ចេញនូវការអាប់ដេតជាច្រើនដើម្បីជួយអ្នកប្រើប្រាស់អោយរកឃើញនូវការវាយប្រហារនេះតាមរយៈការស្កេននៅក្នុងកម្មវិធី Defender security software ។ ក្រុមការងារ  Microsoft 365 Defender Threat Intelligence Team និង Microsoft Threat Intelligence Center (MSTIC) និយាយថា “ការកេងប្រវ័ញ្ចជាច្រើនកើតឡើងនៅក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៅក្នុងខែធ្នូឆ្នាំក្រោយនេះ។” មុនថ្ងៃឆ្លងឆ្នាំថ្មីនេះ ក្រុមហ៊ុន Microsoft បង្ហាញអំពីការគ្រប់គ្រងទៅលើការគំរាមកំហែង និងចន្លោះប្រហោងនៅក្នុង Log4j នៅក្នុងកម្មវិធី Microsoft 365 Defender portal សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10 និង 11, Windows Server និង Linux System ៕