ព័ត៌មាន

នែ៎ក…សាមសុង Galaxy A03 ស៊េរីថ្មី តម្លៃញាក់សាច់ ជាមួយកាដូថែមជូនកប់ទៀត…!

Galaxy A03 ទើបចេញថ្មីនេះ…និយាយពីថា…ថតស្អាតហើយ ប្រើធន់អស់ស្ទះ!

បើកក្បាលទំព័រឆ្នាំថ្មីភ្លាម…ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យ និងរំភើបជូនអតិថិជនរបស់ខ្លួនភ្លែតតែម្តង…! ជាមួយនឹងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកជាមួយនឹង កាមេរ៉ាថតរូបបានច្បាស់ស្អាត និងប្រើធន់កម្លាំងថាមពលថ្មខ្លាំង ម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 នេះ អតិថិជនទាំងអស់ក៏នឹងទទួលបាននូវកម្មវិធីប្រូម៉ូសិនថែមជូន កាតាបស្ពាយ ដ៏ស្រស់ស្អាតបន្ថែមទៀតផងដែរ…!

 image

បានទាំងស្មាតហ្វូនសេរីទំនើបចុងក្រោយតម្លៃធូរថ្លៃផង…បានទាំងប្រូម៉ូសិនថែមជូនម៉ាពេញចិត្តផង…! សូមបញ្ជាក់ផងដែរថា Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះគឺពិតជាមានសមត្ថភាពអស្ចារ្យមិនធម្មតាមែនបើធៀបនឹងផលិតស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ឬអាចនិយាយបានថាមានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះដែលហ៊ានផលិតស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាមួយនឹងតម្លៃដ៏សមរម្យបំផុតបែបនេះ!

image

ឮបែបនេះហើយដូចជាមិនចង់ជឿមែនទេ…? អ៊ីចឹង សាមសុង សូមលើកយកចំណុចពិសេសដែលចាក់ដោតបេះដូង និងធ្វើឱ្យលោកអ្នកលាន់ម៉ាត់ ហើយធ្វើការសម្រេចចិត្តតែម្តង…! លើកនេះស្មាតហ្វូន Galaxy A03 ដែលមានគុណភាពខ្ពស់ ល្អហួសតម្លៃត្រូវបានផលិតឡើងមកជាមួយ៖

* កាមេរ៉ាក្រោយ៖ ទំហំ 48 MP 

* ទំហំអេក្រង់៖ 6.5”

* ថាមពលថ្ម៖ 5000 mAh

* អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB 

* អង្គចងចាំ៖ 3GB / 4GB 

* តម្លៃ៖ $139 (3/32GB) / $159 (4/64GB)

 image

ម៉េចដែរ…? សាកគិតមើលតម្លៃត្រឹម 100 ដុល្លារ ជាងទទួលបានស្មាតហ្វូនកម្រិតប៉ុណ្ណេះ…ពិតជាអស្ចារ្យណាស់…រកឯណាបានទៅ…គឺរកបានតែនៅក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ…! នៅចាំអីទៀត…ឆ្លៀតទិញមួយសម្រាប់កូនក្មួយ…ទិញពីរសម្រាប់អ៊ីសម្រាប់អ៊ំ…ទិញបីសម្រាប់តាយាយទៅ…ពិតជាមិនខកបំណងឡើយ! 

 image

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !