Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

MIUI TV Enterprise Edition ផ្ទាំង UI ថ្មីសម្រាប់ទូរទស្សន៍មុខងារកាន់តែសម្បូរបែប

January 24
04:33 pm 2022
Like and Share this page:

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែធ្វើការអាប់ដេតទៅលើ MIUI 13 សម្រាប់ស្មាតហ្វូន MIUI 13 Pad OS សម្រាប់ថេប្លេត MIUI Watch សម្រាប់ស្មាតវ៉ច និង  MIUI Home​សម្រាប់ឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់នៅក្នុងគេហដ្ឋាន។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវ MIUI TV Enterprise Edition សម្រាប់អ្នកជំនួញផងដែរ។ នៅក្នុងផ្ទាំង MIUI TV Enterprise Edition នេះមានមុខងារជាច្រើនសម្រាប់បង្ហាញនៅលើអេក្រង់របស់ទូរទស្សន៍ដែលសក្តិសមបំផុតសម្រាប់ពេលប្រជុំ។

image

ក្រុមហ៊ុន Xiaomi អះអាងថា MIUI TV Enterprise Edition នេះពិតជាមានភាពងាយស្រួលមែនទែននៅពេលដែលធ្វើសិក្ខាសាលានាៗ។ បន្ថែមពីនេះទៀតនោះ MIUI 13 នេះក៏មាននូវ enterprise templates ជាច្រើនសម្រាប់ប្រើប្រាស់ផងដែរ។ វាក៏ទ្រទ្រង់នូវការអាប់ឡូតចេញពីស្មាតហ្វូន និងការបញ្ជាកាន់តែងាយស្រួលនៅលើអេក្រង់របស់ស្មាតហ្វូនថែមទៀត។ គ្រាន់តែមានស្មាតហ្វូនប៉ុណ្ណោះ អ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រង និងបញ្ជាទៅលើការចាក់វីដេអូ ខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍បាន។ MIUI TV Enterprise Edition នេះក៏មានភ្ជាប់មកជាមួយនឹង guest Wi-Fi ដែលងាយស្រួលសម្រាប់ភ្ញៀវក្នុងការភ្ជាប់ប្រើប្រាស់នៅលើបណ្តាញ network ថែមទៀត។ សម្រាប់ UI នេះក៏អាចប្រើប្រាស់បានជាមួយនឹង Xiaomi Paipai ផងដែរ៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2223
Yesterday : 16793
This Month : 362029
Last Month : 406809
Total Visitor : 31685070