ព័ត៌មាន

ជនរងគ្រោះជាច្រើនឆ្លងមេរោគចាប់ជម្រិត RedLine តាមរយៈការតម្លើងកម្មវិធីតាមដាន​ Omicron ក្លែងក្លាយ

មេរោគចាប់ជម្រិតថ្មី RedLine malware ត្រូវបានរកឃើញចែកចាយតាមរយៈសារអ៊ីម៉ែលដោយប្រើប្រាស់នូវកម្មវិធីតាមដាន Omicron ក្លែងក្លាយ។ RedLine គឺជាមេរោគ malware ដែលអាចជម្រិតទារប្រាក់រាប់រយដុល្លារ។ មេរោគ RedLine នេះត្រូវរកឃើញដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន  Fortinet ដែលចែកចាយជាទម្រង់ Omicron Stats[.]exe file ។

image

មេរោគនេះអាចប្រមូលទិន្នន័យសម្ងាត់ដែលរក្សាទុកនៅក្នុងសេវាកម្ម VPNs ជាច្រើនដូចជា OpenVPN, ProtonVPN និង Opera GX ។ មេរោគ malware នេះមានសមត្ថភាពក្នុងការស្វែងរកនៅក្នុង  Telegram folders ទៅលើរូបភាព និងការសន្ទនា ហើយផ្ញើរទៅកាន់ម៉ាស៊ីនមេ Servers របស់ជនរងគ្រោះ។

បន្ថែមពីនេះទៀតនោះ វាក៏អាចលួចនូវ  logs, database files និងចូលទៅក្នុង tokens ផងដែរ។​ ជនរងគ្រោះពេលនេះមានជាង 12 ប្រទេសហើយ។ បន្ថែមពីនេះទៀតនោះ មេរោគនេះក៏មានការ upgrade ទៅលើសមត្ថភាពរបស់វាក្នុងការលួចទិន្នន័យផងដែរ។ ពេលនេះ​វាមានសមត្ថភាពក្នុងការលួចនូវឈ្មោះក្រាហ្វិកកាត ក្រុមហ៊ុន BIOS កូដម៉ាស៊ីន លេខ Serial Number កាលបរិច្ឆេទនៃការដាក់លក់ ជំនាន់ version និងព័ត៌មានលម្អិតនៃ Disk Drive ។ ក្រុមប្រតិបត្តិករ RedLine ពេលនេះកំពុងតែប្រើប្រាស់នូវវិបត្តិកូវីដ ១៩ ដើម្បីចែកចាយមេរោគ។ ដូចនេះ ក្រុមសន្តិសុខសុវត្ថិភាពសំណូមពរអោយអ្នកប្រើប្រាស់ប្រើកម្មវិធីប្រឆាំងមេរោគ malware, ការធ្វើកូដនីយកម្មទៅលើទិន្នន័យ និងប្រើប្រាស់នូវ network Firewall ៕