ព័ត៌មាន

ម៉ាស៊ីនមេ AWS server បែកធ្លាយទិន្នន័យរបស់បុគ្គលិកព្រលានយន្តហោះចំនួន 3TB

ម៉ាស៊ីនមេមិនមានសុវត្ថិភាព (unsecured server)​បានបែកធ្លាយនូវទិន្នន័យសម្ងាត់របស់បុគ្គលិកជាច្រើននៅព្រលានយន្តហោះនៅក្នុងប្រទេសកូឡុមបៀរ និងប៉េរ៉ូ។ នៅថ្ងៃចន្ទនេះ ក្រុមការងារសុវត្ថិភាពអ៊ីនធឺណិតរបស់ក្រុមហ៊ុន SafetyDetectives និយាយថា ម៉ាស៊ីនមេ server នេះគឺជារបស់ក្រុមហ៊ុន Securitas ។ សម្រាប់ក្រុមហ៊ុន  Stockholm ដែលមានទីតាំងនៅក្នុងស៊ុយអែតគឺផ្តល់នូវដំណោះស្រាយ on-site guarding, ដំណោះស្រាយសុវត្ថិភាពអេឡិចត្រូនិច (electronic security solutions), ការគ្រប់គ្រងហានិភ័យក្រុមហ៊ុនសហគ្រាស (enterprise risk management) និងសេវាកម្មអគ្គិភ័យ និងសុវត្ថិភាព (fire & safety services) ។

image

នៅក្នុងរបាយការណ៍មួយដែលចែករំលែកដោយ ZDNet នោះ SafetyDetectives និយាយថា AWS S3 buckets របស់​Securitas មិនមានសុវត្ថិភាពនោះទេហើយវាក៏បែកធ្លាយនូវ file ជាង 1 លាននៅលើអ៊ីនធឺណិត។ ម៉ាស៊ីនមេ server នេះគឺមានការបែកធ្លាយទិន្នន័យជាង 3TB នៅក្នុងឆ្នាំ 2018 ហើយវាជាទិន្នន័យរបស់បុគ្គលិកនៅព្រលានយន្តហោះ។ ទិន្នន័យនេះគឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ដូចជា El Dorado International Airport (COL), Alfonso Bonilla Aragón International Airport (COL), José María Córdova International Airport (COL) និង Aeropuerto Internacional Jorge Chávez (PE) ។

សម្រាប់ misconfigured AWS bucket គឺមាន datasets ​ចំនួន 2 ដែលពាក់ព័ន្ធទៅនឹង Securitas និងបុគ្គលិកនៅព្រលានយន្តហោះ។ នៅក្នុងទិន្នន័យដែលបែកធ្លាយនេះមានផ្ទុកនូវរូបភាពនៅលើ ID Card, លេខសម្គាល់ខ្លួន (PII) ដែលនៅក្នុងនោះមានឈ្មោះ រូបភាព តួនាទី និងលេខ ID ។ បន្ថែមពីនេះទៀតនោះ SafetyDetectives និយាយថា រូបថតរបស់បុគ្គលិកព្រលានយន្តហោះ យន្តហោះ និងវ៉ាលីក៏រកឃើញនៅក្នុង bucket នេះផងដែរ។ វាក៏មានការបង្ហាញនូវពេលវេលា និងកាលបរិច្ឆេទនៃរូបភាពដែលថតបានរួមជាមួយនឹងទីតាំង GPS ផងដែរ៕