ព័ត៌មាន

ក្រុមហេគឃ័រ Lazarus ធ្វើការវាយប្រហារតាមរយៈការបន្លំខ្លួនជាក្រុមហ៊ុន Lockheed Martin

ក្រុមហេគឃ័រ Lazarus ទើបតែប្រើប្រាស់នូវយុទ្ធនាការថ្មីក្នុងការបន្លំខ្លួនធ្វើជាក្រុមហ៊ុន Lockheed Martin ដែលក្រុមហ៊ុននេះផ្តល់នូវសេវាកម្មពាក់ព័ន្ធទៅនឹងវិស័យអាកាសចរណ៍ បច្ចេកវិទ្យាយោធា ប្រព័ន្ធបេសកកម្ម និងការរុករកនៅលើលំហរ។

image

Lockheed Martin រកទឹកប្រាក់បានច្រើនជាង $65.4 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2020 ហើយក្រុមហ៊ុននេះមានបុគ្គលិកប្រហែលជា 114,000 នាក់នៅជុំវិញពិភពលោក។ ក្រុមហេគឃ័រ Lazarus មានទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើង។ ក្រុមហេគឃ័រនេះក៏ទទួលខុសត្រូវទៅលើការវាយប្រហារទៅលើចែកចាយមេរោគWannaCry ransomware ការលួចទឹកប្រាក់ 80 លានដុល្លារចេញពីធនាគាររបស់ប្រទេសបង់ក្លាដែស ការវាយប្រហារទៅលើក្រុមហ៊ុនដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃទី 8 ខែកុម្ភៈនេះ វិស្វករជាន់ខ្ពស់លោក Akshat Pradhan របស់ក្រុមហ៊ុន Qualys ទម្លាយថា យុទ្ធនាការថ្មីនេះគឺប្រើប្រាស់នូវឈ្មោះ Lockheed Martin ដើម្បីវាយប្រហារទៅលើអ្នកដែលដាក់ពាក្យស្វែងរកការងារធ្វើ។ ក្រុមហេគឃ័រ Lazarusក៏ប្រើប្រាស់នូវវិធីសាស្រ្តដូចគ្នាផងដែរនៅក្នុងការវាយប្រហារទៅលើប្រព័ន្ធរបស់ក្រុមហ៊ុន Northrop Grumman និង BAE Systems ផងដែរ៕