ព័ត៌មាន

ការវាយប្រហារ Phishing Attack ត្រឡប់មកវិញហើយនៅលើ Microsoft 365

អ្នកប្រើប្រាស់ជាច្រើននៅក្នុងកម្មវិធី Microsoft 365 កំពុងតែរងគ្រោះដោយសារតែវិធីសាស្រ្ត phishing attack តាមរយៈឯកសារ file ក្លែងបន្លំមួយដែលនៅពេលដែលជនរងគ្រោះចុចបើកនៅលើ file នេះ ពួកគេតម្រូវអោយវាយបញ្ចូលនូវព័ត៌មាន login នៅក្នុង Microsoft 365 នេះ។

image

ក្រុមវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន Vade រកឃើញនូវការវាយប្រហារ RLO attacks ច្រើនជាង 200 ទៅលើអ្នកប្រើប្រាស់ននៅក្នុងកម្មវិធី Microsoft 365 កាលពី 2 សប្តាហ៍មុននេះ។ វិធីសាស្រ្តនៃការវាយប្រហារនេះគឺតាមរយៈ  RLO character [U+202e] នៅក្នុងប្រព័ន្ធ Unicode encoding system ។ ការគំរាមកំហែងនេះគឺមានរយៈពេលជាង 10 ឆ្នាំហើយនៅពេលដែលក្នុងឆ្នាំ 2008 នេះគេរកឃើញនូវចន្លោះប្រហោង  CVE-2009-3376 នៅក្នុង Mozilla Foundation និង  Unicode ។

image

ក្រុមអ្នកស្រាវជ្រាវនិយាយថា ខណៈពេលដែលការវាយប្រហារ  Right-to-Left Override (RLO) attack នេះគឺជាវិធីសាស្រ្តដែលចាស់បន្តិចហើយនៅក្នុងការបោកបញ្ឆោតអោយអ្នកប្រើប្រាស់ចុចនៅលើ file ដើម្បីបំពេញព័ត៌មាននោះ វាក៏នៅតែជាវិធីសាស្រ្តដែលពេញនិយមក្នុងការចែកចាយមេរោគ malware នៅក្នុង phishing attack នៅលើកម្មវិធី Microsoft 365 ។ ដូចនេះ សូមមានការប្រុងប្រយ័ត្ននៅពេលដែលចុចនៅលើ phishing link នៅក្នុងអ៊ឺម៉ែល ឬ attachment ដែលមាន html file នោះ៕