ព័ត៌មាន

ក្រុមហេគឃ័រ White Tur ​ប្រើប្រាស់នូវបច្ចេកទេសមួយចំនួនពីក្រុម APTs ដើម្បីលួចព័ត៌មានសម្ងាត់

ក្រុមហេគឃ័រថ្មី​White Tur ទើបតែប្រើប្រាស់នូវបច្ចេកទេសជាច្រើនដែលខ្ចីពីក្រុមហេគឃ័រ APTs ។ ក្រុមហេគឃ័រនេះគឺមានសកម្មភាពយ៉ាងសកម្មចាប់ពីឆ្នាំ 2017 មក។ ការវាយប្រហារនេះត្រូវរកឃើញនៅក្នុងខែមករានេះដែលក្រុមហេគឃ័រនេះបានចុះឈ្មោះនូវ  subdomain (mail[.]mod[.]qov[.]rs) ដើម្បីបោកបញ្ឆោតអោយជនរងគ្រោះនៅក្នុងក្រសួងការពារជាតិរបស់ប្រទេសស៊ែបីបញ្ចូលព័ត៌មានផ្ទាល់ខ្លួន។

image

នៅក្នុង phishing domain ប្រើប្រាស់នូវ  TLS certificate ជាមួយនឹងពាក្យថា ‘qov’ ដែលមើលទៅវាអាចនឹងច្រឡំគ្នាជាមួយនឹងពាក្យថា  ‘gov’ ។ បច្ចេកទេសនៃការបន្លំទៅលើ  .gov នេះកាលពីមុនគឺត្រូវបានប្រើប្រាស់ដោយក្រុមហេគឃ័រ APT ដែលមានឈ្មោះហៅថា  Sofacy (APT28) ចេញពីប្រទេសរុស្សី។

ជាផ្នែកមួយនៅក្នុងការវាយប្រហារ White Tur នេះ  PowerShell code នេះមានព័ត៌មានលម្អិតជាច្រើនរបស់ជនរងគ្រោះដែលប្រើប្រាស់នូវ  PowerShell WMI និង BitsTransfer Module នៅក្នុង PowerShell ដើម្បីធ្វើការលួចព័ត៌មាន។ ក្រុមអ្នកស្រាវជ្រាវក៏រកឃើញនូវ backdoor package ដែលដើរតួជា DLL ក្នុងការគ្រប់គ្រងទៅលើ files ការដំណើការទៅលើពាក្យបញ្ជា (commands) ការបញ្ជាទៅលើ malware និងការ upload/download files ។ ដូចនេះ សូមមានការប្រុងប្រយ័ត្ន!