ព័ត៌មាន

ASUS ROG Magic 16 2022 Edition កុំព្យូទ័រស៊េរីថ្មីបំពាក់នូវអេក្រង់ 165Hz និងក្រាហ្វិកកាត RTX 3060 GPU

ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Magic X ដែលមានកម្រិតអេក្រង់ 120Hz និងក្រាហ្វិកកាត RTX 3080 GPU ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីមួយទៀតដែលមានឈ្មោះហៅថា ASUS ROG Magic 16 2022 Edition ដែលមានក្រាហ្វិកកាត RTX 3060 GPU និងអេក្រង់ 165Hz ។ កុំព្យូទ័រ ASUS ROG Magic 16 នេះដាក់លក់នៅក្នុងតម្លៃ CNY 9,999(~$1,571)។

image

ROG Magic 16 2022 Edition មានអេក្រង់ទំហំ 16-inch ជាមួយនឹងកម្រិតអេក្រង់ 165Hz refresh rate និងកម្រិតភាពច្បាស់ 2560 x 1600 pixels ។ វាមានកម្រិតពណ៌ 100% DCI-P3 color gamut, កម្រិតពន្លឺ 500 nits និង Dolby Vision ។ វាមាន aspect ratio 16:10 ផងដែរ។ កុំព្យូទ័រនេះមានបន្ទះឈីប Intel i7-12700H processor និង 6GB RTX 3060 GPU ។ វាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា three-mode switching technology ផងដែរ។

image

វាប្រើប្រាស់នូវរ៉េមទំហំ 16GB DDR5 RAM និង 512GB PCIe 4.0 M.2 SSD ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 90Wh ជាមួយនឹង 100W Power Delivery ផងដែរ។ វាក៏ទ្រទ្រង់នូវ 6 Dolby Atmos tuned speakers និងប្រព័ន្ធប្រតិបត្តិការ Windows 11 OS ។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធ Glacier cooling 2.0 system សម្រាប់បំភាយកំដៅបានយ៉ាងល្អ។ វាក៏មានភ្ជាប់ជាមួយនឹង Wi-Fi 6E, 2x USB 3.2 Gen 2 Type-A ports, HDMI port, microSD card reader, Thunderbolt 4 port, RJ45 network port និង audio jack ៕