ព័ត៌មាន

មេរោគ Golang botnet ចាប់ផ្តើមលួចយក​កាបូប​រូបិយប័ណ្ណ​គ្រីបតូរបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows

មេរោគ Golang botnet ថ្មីមួយស្ថិតនៅក្នុងការប្រើប្រាស់យ៉ាងសកម្មដើម្បីធ្វើការវាយប្រហារទៅលើអ្នកប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ  Windows ។ មេរោគនេះចែកចាយតាមរយៈ  command and control (C2) server ។ មេរោគនេះត្រូវរកឃើញនៅក្នុងខែតុលា ឆ្នាំ 2021 តាមរយៈក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន  ZeroFox ដែលហៅមេរោគនេះឈ្មោះថា Kraken ។

image

គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ មេរោគ botnet ប្រើប្រាស់នូវមេរោគ SmokeLoader backdoor និង malware downloader ដើម្បីចែកចាយនូវមេរោគថ្មីនេះនៅលើប្រព័ន្ធប្រតិបត្តិការ Windows។ នៅពេលដែលមេរោគនេះឆ្លងចូលទៅក្នុងម៉ាស៊ីន Windows នេះ មេរោគ botnet នេះអាចបន្ថែមនូវ Registry key  ដើម្បីអោយ system restart ជាបន្តបន្ទាប់។ មេរោគនេះក៏បន្ថែមនូវ Microsoft Defender exclusion  ដើម្បីធានាថា  installation directory គឺត្រូវបានលាក់ខ្លួនពី Window Explorer នោះ។

image

មេរោគ botnet  នេះអាចលួចយកនូវកាបូប​រូបិយប័ណ្ណ​គ្រីបតូបាន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន ZeroFox នោះ មេរោគ Kraken អាចលួចយកនូវព័ត៌មានចេញពីកាបូប  Zcash, Armory, Bytecoin, Electrum, Ethereum, Exodus, Guarda, Atomic និង  Jaxx Liberty crypto wallets ៕