ព័ត៌មាន

ចន្លោះប្រហោង WordPress Plugin ថ្មីបែកធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ជាច្រើនលាននាក់ សូមធ្វើការអាប់ដេតជាបន្ទាន់!

ចន្លោះប្រហោង  WordPress plugin ថ្មីមួយកំពុងតែធ្វើអោយអ្នកប្រើប្រាស់ជាច្រើនលាននាក់ស្ថិតនៅក្នុងហានិភ័យដ៏គ្រោះថ្នាក់។ ចន្លោះប្រហោងនេះគឺនៅលើ UpdraftPlus plugin នៅលើកម្មវិធី WordPress ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់  TechRadar អោយដឹងថា ចន្លោះប្រហោង UpdraftPlus អនុញ្ញាតអោយអ្នកគ្រប់គ្នាទោះពីស្ថិតនៅក្នុង sub-level subscribers អាចបង្កើតនូវ Link ដែលអនុញ្ញាតអោយពួកគេអាចទទួលបាននូវ Backup Files ។

image

ទីភ្នាក់ងារស៊ើបអង្កេត Wordfence បញ្ជាក់ថា ចន្លោះប្រហោងនេះអនុញ្ញាតអោយអ្នកគ្រប់គ្នាអាចចូលទៅកាន់ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់របស់​UpdraftPlus ។ ការវាយប្រហារនេះចាប់ផ្តើមជាមួយនឹង WordPress heartbeat function ។ អ្នកវាយប្រហារត្រូវប្រើប្រាស់នូវសំណើរនៅក្នុង data[updraftplus] parameter ដែលវាអាចលួចយកនូវលេខសម្ងាត់ ព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យសម្ងាត់ជាច្រើនទៀត។

Wordfence ពេលនេះក៏ជម្រុញអោយអ្នកប្រើប្រាស់ UpdraftPlus ធ្វើការអាប់ដេតទៅលើ plugins របស់ពួកគេអោយឆាប់បំផុត។ អ្នកជំនាញសុវត្ថិភាពជាច្រើនបញ្ជាក់ថា ចន្លោះប្រហោងនេះអាចនាំអោយមានការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំជាពិសេសប្រសិនបើអ្នកវាយប្រហារអាចលួចយកនូវទិន្នន័យ Database ចេញពី configuration file បាន។ ក្រុមហ៊ុន Glow software ថ្មីៗនេះក៏បញ្ចេញនូវ all-in-one WordPress site management tool សម្រាប់មើលទៅលើចន្លោះប្រហោងនៅលើវេបសាយដែលនាំអោយមានការវាយប្រហារសាយប័រផងដែរ៕