ព័ត៌មាន

ZTE MC8020 5G Router ដុំរ៉ោតទ័រថ្មីបង្កើនល្បឿន Wi-Fi ដល់ទៅ 5400Mbps

ថ្មីៗនេះ ក្រុមហ៊ុន ZTE ទើបតែប្រកាសបង្ហាញនូវរ៉ោតទ័រ 5G indoor CPE MC8020 router ជំនាន់ទី 3 ដែលមានតម្លៃប្រហែលជា 2,999 Yuan (~$471) ។ រ៉ោតទ័រថ្មីនេះមានល្បឿន Wi-Fi ដល់ទៅ 5400Mbps នេះគឺដោយសារតែបច្ចេកវិទ្យា 4K QAM modulation ។ រ៉ោតទ័រ ZTE 5G CPE MC8020 router ទ្រទ្រង់នូវ 5G dual-mode ហើយវាអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ដល់ទៅ 128 នៅក្នុងពេលដំណាលគ្នាផងដែរ។

image

រ៉ោតទ័រនេះប្រើប្រាស់នូវ 4- way omnidirectional អង់តែនកម្រិតខ្ពស់ និងបន្ទះឈីប Qualcomm dual-core 64-bit network acceleration engine ផងដែរ។ ZTE 5G CPE MC8020 router នេះក៏ទ្រទ្រង់ទៅលើមុខងារ NFC one-touch networking ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងស្មាតហ្វូនរបស់អ្នកថែមទៀត៕

image