ព័ត៌មាន

មេរោគ​Ransomware ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារបំផ្លាញទិន្នន័យនៅក្នុងប្រទេសអ៊ុយក្រែន

មេរោគ malware បំផ្លាញទិន្នន័យត្រូវបានចែកចាយនៅលើបណ្តាញ network នៅក្នុងប្រទេសអ៊ុយក្រែន ហើយនេះគឺជាប្រភេទមេរោគ Golang ransomware ។ ក្រុមហ៊ុន Symantec និយាយថា “នៅក្នុងការវាយប្រហារជាច្រើននេះ ក្រុមហ៊ុន Symantecបានស៊ើបអង្កេតទៅលើបញ្ហានេះ មេរោគ ransomware ត្រូវបានដាក់ពង្រាយដើម្បីវាយប្រហារទៅលើស្ថាប័នជាច្រើនក្នុងគោលដៅបំផ្លាញទិន្នន័យ។”

image

“វាហាក់ដូចជា មេរោគ ransomware នេះត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទិន្នន័យ។ ការវាយប្រហារនេះគឺស្រដៀងគ្នាទៅនឹងមេរោក WhisperGate wiper attack ទៅលើប្រទេសអ៊ុយក្រែនកាលពីពេលមុននេះផងដែរ។” មេរោគ ransomware នេះក៏ទាមទារអោយអ្នកប្រើប្រាស់បង់ប្រាក់លោះតាមរយៈការឆ្លើយតបទៅកាន់អ៊ីម៉ែល vote2024forjb@protonmail.com និង stephanie.jones2024@protonmail.com

មេរោគបំផ្លាញទិន្នន័យនេះគឺមានឈ្មោះហៅថា HermeticWiper នេះបើតាមអ្នកស្រាវជ្រាវ Juan Andres Guerrero-Saade ។ មេរោគនេះមានគោលដៅវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន និងប្រព័ន្ធ system ជាច្រើនទៀតនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា មេរោគវាយបំផ្លាញទិន្នន័យនេះគឺមានគោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនកុងត្រារបស់រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន ឡាតវី និងលីទុយអានី៕