ព័ត៌មាន

Huawei Sound Joy portable speaker ឧបករណ៍បំពងសំឡេងប្រើប្រាស់បាន 26 ម៉ោង

នៅក្នុងព្រឹត្តិការណ៍ពិពរណ៌ Mobile World Congress 2022 នេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួននោះគឺ Matebook X Proនិងថេប្លេត Huawei MatePad Paper e-ink ហើយក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវ Huawei Sound Joy smart speaker ដ៏ទាក់ទាញរបស់ខ្លួនផងដែរ។ សម្រាប់ wireless speaker នេះក៏សហការឌីស្សាញជាមួយនឹងក្រុមហ៊ុន Devialet របស់ប្រទេសបារាំងផងដែរ។

 image

Sound Joy នេះមានភ្ជាប់ជាមួយនឹង 4 Speakers ដែលមានកម្លាំងដល់ទៅ 20W full-range speaker, 10W tweeter និង 2x passive radiators ។ Speaker នេះមានភ្ជាប់ជាមួយនឹង 79 dBA @ 2 m audio, Bluetooth 5.2 និង codecs ដូចជា AAC និង SBC ។ វាក៏មានភ្ជាប់ជាមួយនឹង IP67 ដែលអាចប្រើប្រាស់នៅក្រោមទឹកជម្រៅ 1 ម៉ែត្របាន 30 នាទីផងដែរ។ វាមានថាមពលថ្មទំហំ 8800mAh​ដែលអាចចាក់តន្ត្រីបានដល់ទៅ 26 ម៉ោង និងសាកថ្មជាមួយនឹងបច្ចេកវិទ្យា 40W ។ សម្រាប់ Speaker នេះមានទម្ងន់ 680g ហើយវាមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Obsidian Black និង Spruce Green ៕

image