ព័ត៌មាន

Lenovo M14d portable 14-inch 2K ម៉ូនីទ័រចល័តជំនាន់ថ្មីដែលមានទម្ងន់ត្រឹមតែ 600g

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ ThinkVision M14d Mobile monitor​សម្រាប់អ្នកជំនាញ។ ម៉ូនីទ័រនេះមានកម្រិតអេក្រង់ 2K ហើយវាមានរូបរាងស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់បំផុត។ ThinkVision M14d នេះគឺជាជំនាន់ថ្មីរបស់ម៉ូនីទ័រ ThinkVision M14t (touch)និង ThinkVision M14 ។

image

ម៉ូនីទ័រនេះមានកម្រិតអេក្រង់ 16:10 aspect ratio ។ ម៉ូនីទ័រនេះមានអេក្រង់ទំហំ 14-inch 2K (2240x1400p) anti-glare IPS WLED-backlit ជាមួយនឹងកម្រិត 60Hz refresh rate និង 6ms response time ។ វាមាន 100% sRGB color gamut, កម្រិតពន្លឺ 300nits និង 1500:1 contrast ratio ។ កុំព្យូទ័រនេះមានទម្ងន់ 0.6 kg (1.3 lbs) ។ Lenovo ThinkVision M14d នេះមានរន្ធផត USB Type-C port ដែលមានបច្ចេកវិទ្យាសាកថ្មដល់ទៅ 65W៕

image