អាស៊ីក្លាយជាតំបន់ដែលមានការវាយប្រហារសាយប័រច្រើនបំផុតនៅក្នុងឆ្នាំ 2021

អាស៊ីបានក្លាយជាតំបន់ដែលមានការវាយប្រហារច្រើនបំផុតកាលពីឆ្នាំមុនេះ។ ប្រទេសជប៉ុន អូស្រា្តលី និងឥណ្ឌាទទួលរងនូវការវាយប្រហារសាយប័រជាច្រើនបំផុតដែលការវាយប្រហារនេះពាក់ព័ន្ធទៅនឹងមេរោគ ransomware ។ ស្ថាប័នសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផលិតជាច្រើនក៏រងនូវការវាយប្រហារខ្លាំងបំផុតផងដែរ។

image

IBM Security ត្រួតពិនិត្យទៅលើព្រឹត្តិការណ៍សុវត្ថិភាពចំនួនប្រហែលជា 150 ពាន់លានជារៀងរាល់ថ្ងៃនៅក្នុងប្រទេសជាង 130 ពាក់ព័ន្ធទៅនឹង network, endpoint detection devices, incident response engagements និង phishing kit tracking ផងដែរ។

ក្រុមហ៊ុនហិរញ្ញវត្ថុ និងធានារ៉ាប់រ៉ងគឺមានកាវាយប្រហារប្រហែលជា 30% ស្ថាប័នផ្នែកផលិតកម្មគឺមានការវាយប្រហារ 29% សេវាកម្មអាជីវកម្មគឺមានចំនួនប្រហែលជា 13% និងវិស័យផ្នែកដឹកជញ្ជូនគឺមានចំនួន​10% ។ អាស៊ីគគឺមានការវាយប្រហារសាយបរជាង 26% ។ ប្រទេសជប៉ុនគឺមានការវាយប្រហរាច្រើនបំផុតពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ Summer Olympic Games ដែលធ្វើឡើងនៅក្នុងទីក្រុងតូក្យូកាលពីខែកក្កដាឆ្នាំមុននេះ។ អ៊ឺរ៉ុប និងអាមេរិកខាងជើងគឺមានការវាយប្រហារ 24% និង 23% រៀងគ្នាកាលពីឆ្នាំមុននេះ ហើយមជ្ឈឹមបូព៌ា និងអាហ្រ្វិកគឺមានការវាយប្រហារ 14% និងអាមេរិកឡាទីនមានការវាយប្រហារ 13% ។

នៅក្នុងអាស៊ី ការវាយប្រហារទៅលើ server និង ransomware គឺមានការវាយប្រហារច្រើនបំផុតកាលពីឆ្នាំមុននេះដែលមានចំនួន 20% និង 11% រៀងគ្នា។ សម្រាប់ Data theft គឺមានចំនួន 10% ខណៈពេលដែលការវាយប្រហារដោយមេរោគ trojans និង adware មានចំនួន 9% ៕

Leave a Reply

Your email address will not be published. Required fields are marked *