ព័ត៌មាន

ASUS ROG Magic 13 2022 កុំព្យូទ័របំពាក់បន្ទះឈីប Ryzen R9 6900HS ចុងក្រោយបំផុតរបស់ AMD

កុំព្យូទ័រប្រណិតរបស់ក្រុមហ៊ុន​ASUS នោះគឺម៉ូឌែល ASUS ROG Magic 13 2022 បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប AMD Ryxen R9 6900HS ចុងក្រោយបំផុត និងក្រាហ្វិកកាតប្រភេទ Radeon 680M, RTX 3050 និង RTX 3050 Ti ។ កុំព្យូទ័រ ASUS ROG Magic 13 2022 នេះមានអេក្រង់ទំហំ 13.4-inch Full HD flip  ជាមួយនឹងកម្រិត 16:10 aspect ratio, 1920 x 1200 pixels, 120Hz refresh rate និងអេក្រង់ Touchscreen ផងដែរ។

 image

សម្រាប់បន្ទះឈីប AMD Ryzen R9 6900HS ប្រើប្រាស់នូវដំនើរការ 6nm ដែលមានអង្គគណនា 8 Cores, 16 threads, 16MB L3 cache និងល្បឿន clock speed ដល់ទៅ 4.9GHz ។ វាមានរ៉េមទំហំ 16GB LPDDR5-6400 RAM ជាមួយនឹងម៉េមូរីទំហំ 512GB ឬ 1TB SSD ។ កុំព្យូទ័រនេះមានរន្ធ 2x USB 3.2 Gen 2 Type-C ports, 1x USB-A port, 1x HDMO port និង XG Mobile Graphics docking port របស់ក្រុមហ៊ុន ROG ថែមទៀត។ កុំព្យូទ័រនេះមានកម្រាស់ 15.8mm និងទម្ងន់ស្រាលត្រឹមតែ 1.3Kg ៕

image