ព័ត៌មាន

Lenovo 135W GaN Type-C Charger ឆ្នាំងសាកល្អបំផុតសម្រាប់កុំព្យូទ័រលេងហ្គេម

សម្រាប់កុំព្យូទ័រលេងហ្គេមគឺត្រូវបានទទួលស្គាល់សមត្ថភាពរបស់វាតាមរយៈនូវ Hardware និងកម្លាំងនៃការសាកថ្មរបស់វា។ នៅក្នុងពេលបច្ចុប្បន្ននេះ វាមានកុំព្យូទ័រដែលមានល្បឿននៃការសាកថ្មលឿនដល់ទៅ 100W ឬ 200W ។ ថ្មីៗនេះ ក្រុមហ៊ុន Lenovo របស់ចិនទើបតែប្រកាសបង្ហាញនូវ Adapter ថ្មីដែលមានឈ្មោះហៅថា Lenovo Legion C135 Gallium Nitride Type-C charger ដែលពិតជាសក្តិសមបំផុតសម្រាប់កុំព្យូទ័រលេងហ្គេម។

image

Lenovo 135W Gallium Nitride Type-C Charger នេះមានកម្លាំង 135W។ សម្រាប់ Adapter មានភ្ជាប់ជាមួយនឹង USB-C Port ហើយវាមានបច្ចេកវិទ្យា Gallium Nitride technology ដែលធន់ទៅនឹងសីតុណ្ហភាពខ្ពស់ថែមទៀត។ បើនិយាយអំពីកម្លាំងរបស់វាវិញនោះ  Charger នេះប្រើប្រាស់នូវបន្ទះឈីប GaN chip និង power density ដែលធំជាង 1W/CC ។ Charger នេះមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ស និងពណ៌ខ្មៅ៕