ព័ត៌មាន

Sony PlayStation VR2 Headset ឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់ពិភពសុប្បនិម្មិត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុន Sony ទើបតែប្រកាសបង្ហាញនូវឧបករណ៍ PlayStation virtual reality headset  ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា PlayStation VR2 headset ។​សម្រាប់ឧបករណ៍នេះមានរូបរាងស្តើងជាងមុន និងមានមុខងារជាច្រើនកាន់តែសម្បូរបែបក្នុងការប្រើប្រាស់ថែមទៀត។ Sony PlayStation VR2 headset គឺមានការជម្រុញការឌីស្សាញពី PS5 ecosystem  ហើយវាក៏មានភ្ជាប់ជាមួយនឹង VR2 Sense controller ផងដែរ។

 image

PlayStation VR2 headset  នេះមានទម្ងន់ស្រាលជាងមុន ហើយវាមានភ្ជាប់ជាមួយនឹងមុខងារជាច្រើន។ អេក្រង់របស់វាជាប្រភេទ OLED ដែលមានកម្រិត refresh rate  ដល់ទៅ 120Hz  ។ វាក៏មានសេនស័រជាច្រើនទៀតដូចជា gyroscope, motion sensors និង IR proximity sensor ថែមទៀត។ Sony PlayStation VR2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ហើយវាក៏អាចភ្ជាប់ទៅកាន់ PS5  តាមរយៈខ្សែ USB-C ផងដែរ។ VR2 Sense controller អាចភ្ជាប់ទំនាក់ទំនងបានតាមរយៈ Bluetooth 5.1 ទៅកាន់ PS5 console ។ សម្រាប់ VR2 Sense controller  ប្រើប្រាស់នូវថ្មប្រភេទ Lithium-ion អាចសាកឡើងវិញបានតាមរយៈរន្ធផត USB-C ៕

image